តើ CancKoampea ជាអ្វី?
CancKoampea មានគោលបំណងកាត់បន្ថយបន្ទុកចំណាយ និងទុក្ខលំបាកសម្រាប់លោកអ្នក និងក្រុមគ្រួសារនៅពេលដែលត្រូវបានរកឃើញនូវជំងឺមហារីកធ្ងន់ធ្ងរ។ ក្នុងករណីអកុសលដែលរោគវិនិច្ឆ័យបញ្ជាក់ថាមានជំងឺមហារីកធ្ងន់ធ្ងរ នោះអ្នកត្រូវបានធានានឹងទទួលបាន100% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានាហើយអាចប្រើប្រាស់ថវិការនោះតាមតំរូវការ។
តើ CancKoampea សម្រាប់អ្នកណាខ្លះ?
លោកអ្នកអាចទិញប័ណ្ណសន្យារ៉ាប់រងនេះសម្រាប់អ្នក ក៍ដូចជាក្រុមគ្រួសារអ្នក និង/ឬសាច់ញាតិសមាជិកក្នុងបន្ទុកគ្រួសារ (បងប្អូនបង្កើត ឪពុកម្ដាយចិញ្ចឹម កូនចិញ្ចឹម អាណាព្យាបាលស្របច្បាប់)
តើការធានាមានអ្វីខ្លះ?
យើងផ្ដល់ជូនលោកអ្នកនូវជម្រើស ចំនួន 3 គម្រោងគឺ Classic, Executive & Premier។ គម្រោងនេះ ត្រូវបានបន្តដោយស្វ័យប្រវត្តិរៀងរាល់មួយឆ្នាំម្ដង ដោយមិនចាំបាច់មានការវាយតំលៃហានិភ័យឡើងវិញ និងអាស្រ័យលើការទទួលបុព្វលាភបន្តបានទាន់ពេលវេលា ។
ទំហំនៃការធានា(ដុល្លារអាមេរិក) | Classic | Executive | Premier |
ប្រាក់សម្រាប់រៀបចំបុណ្យសព អាចទូទាត់ជាកញ្ចប់ករណីអ្នកត្រូវបានធានាបាត់បង់ជីវិត |
$1,000 | $2,000 | $3,000 |
តាវកាលិកជំងឺមហារីក-ទឹកប្រាក់ត្រូវបានធានា | $10,000 | $20,000 | $30,000 |
ជំងឺមហារីកដែលធ្វើរោគវិនិច្ឆ័យ 90ថ្ងៃ ក្រោយកាលបរិច្ឆេទនៃការចាប់ផ្ដើមប័ណ្ណសន្យារ៉ាប់រង ឬ ក្រោយកាលបរិច្ឆេទបំពេញឡើងវិញ។ | 70% នៃទឹកប្រាក់ដែលបានធានា | 70% នៃទឹកប្រាក់ដែលបានធានា | 70% នៃទឹកប្រាក់ដែលបានធានា |
ជំងឺមហារីកដែលធ្វើរោគវិនិច្ឆ័យ 180ថ្ងៃ ក្រោយកាលបរិច្ឆេទនៃការចាប់ផ្ដើមប័ណ្ណសន្យារ៉ាប់រង ឬក្រោយកាលបរិច្ឆេទបំពេញឡើងវិញ។ | 100% នៃទឹកប្រាក់ដែលបានធានា | 100% នៃទឹកប្រាក់ដែលបានធានា | 100% នៃទឹកប្រាក់ដែលបានធានា |
អំឡុងពេលរស់រានមានជិវិត (អ្នកត្រូវបានធានាត្រូវមានជីវិតរស់រានយ៉ាងតិច14ថ្ងៃ បន្ទាប់ពីថ្ងៃដឹងរោគវិនិច្ឆ័យ) |
14ថ្ងៃ | 14ថ្ងៃ | 14ថ្ងៃ |
តើខ្ញុំត្រូវបង់បុព្វលាភដូចម្ដេច?
បុព្វលាភប្រចាំឆ្នាំរបស់លោកអ្នកនឹងប្រែប្រូលអាស្រ័យលើទឹកប្រាក់ដែលត្រូវបានធានា ក៏ដូចជាអាស្រ័យលើភេទ និងអាយុរបស់លោកអ្នកផងដែរ។
អាយុគិតត្រឹម ថ្ងៃខួបកំណើត ចុងក្រោយ |
Classic | Executive | Premier | |||
ប | ស | ប | ស | ប | ស | |
1 ខែ - 17 * | 12 | 12 | 21 | 23 | 29 | 33 |
18 - 24 | 12 | 12 | 21 | 23 | 29 | 33 |
25-29 | 17 | 20 | 32 | 36 | 45 | 53 |
30 - 34 | 27 | 29 | 51 | 55 | 75 | 80 |
35 - 39 | 45 | 43 | 86 | 82 | 128 | 121 |
40 - 44 | 72 | 59 | 139 | 116 | 208 | 171 |
45 - 49 | 109 | 81 | 214 | 158 | 319 | 236 |
50 - 54 | 148 | 102 | 291 | 200 | 436 | 299 |
55 - 59 ** | 178 | 114 | 352 | 224 | 526 | 335 |
60 - 64 ** | 202 | 118 | 399 | 233 | 597 | 347 |
65 - 69 ** | 245 | 137 | 486 | 269 | 727 | 402 |
70 - 74 ** | 257 | 140 | 511 | 277 | 764 | 414 |
*សម្រាប់កុមារចាប់ពីអាយុ1ខែ ដល់17ឆ្នាំ គិតត្រឹមថ្ងៃខួបកំណើតចុងក្រោយ អាចទទួលការធានា លុះត្រាតែឪពុកម្ដាយទាំងពីរនាក់ជាម្ចាស់បណ្ណសន្យារ៉ាប់រងស្រាប់។
**សម្រាប់តែករណីបន្តឡើងវិញប៉ុណ្ណោះ
ទាញយក