ផលិតផលធានារ៉ាប់រង មេឌីគ្រីធីខល សាកល

ប័ណ្ណសន្យារ៉ាប់រង មេឌីគ្រីធីខល សាកល អនុញ្ញាតឲ្យលោកអ្នកទទួលបានការព្យាបាល ផ្នែកវេជ្ជសាស្ត្រល្អបំផុតក្នុងលោក

ប័ណ្ណសន្យារ៉ាប់រង មេឌីគ្រីធីខល សាកល ​​ភ្ជាប់លោកអ្នកទៅកាន់វេជ្ជបណ្ឌិតជំនាញ​ឯកទេស និងមន្ទីរពេទ្យដ៏ល្អបំផុតគ្រប់ទីកន្លែងទូទាំងពិភពលោក។ ប័ណ្ណសន្យារ៉ាប់រងនេះ ផ្តល់ការធានារ៉ាប់រង​លើការព្យាបាលផ្នែកវេជ្ជសាស្ត្រ និងការចំណាយទាំងស្រុងដែលជាប់ពាក់ព័ន្ធ ដូច្នេះអ្វី​ដែលលោកអ្នកគួរតែយកចិត្តទុកដាក់ គឺថែទាំសុខភាពឲ្យបានប្រសើរ។

លោអ្នកបានទទួលការធានារ៉ាប់រង

ប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក ផ្ដល់ការធានារ៉ាប់រងសម្រាប់លោកអ្នក និងសមាជិកគ្រួសារ ប្រសិនបើមានការព្យាបាលនៅក្រៅប្រទេសដូចខាងក្រោម៖

  • ការព្យាបាលជំងឺមហារីក
  • ការវះកាត់សរសៃឈាមកូរ៉ូណារី (coronary) តាមវិធី​ BY-PASS
  • ការផ្លាស់ប្តូរ ឬកែសម្រួលប្រឹសបេះដូង
  • ការវះកាត់លលាដ៏ក្បាល និងខួរឆ្អឹង
  • ការផ្លាស់ប្តូរ ឬផ្សាំសរីរាង្គពីអ្នកបរិច្ចាគដែលមានជីវិត
  • ការផ្លាស់ប្តូរ ឬផ្សាំខួរឆ្អឹង

ការធានាពិសេស

ប័ណ្ណសន្យារ៉ាប់រង មេឌីគ្រីធីខល សាកល  អនុញ្ញាតឲ្យលោកអ្នកជួបជាមួយអ្នកជំនាញ និងទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្រល្អបំផុតនៅក្រៅប្រទេសកម្ពុជា។

វិសាលភាពនៃការធានា

ប័ណ្ណសន្យារ៉ាប់រង មេឌីគ្រីធីខល សាកល  

ការចំណាយសរុប

រហូតដល់ ១លានដុល្លារ​អាមេរិក ក្នុង១នាក់ និងក្នុង១ឆ្នាំ 
រហូតដល់ ២លានដុល្លារ​អាមេរិក ក្នុង១នាក់ និងក្នុង១ជីវិត

ការចំណាយលើការធ្វើដំណើរ*

ការធានាពេញសម្រាប់លោកអ្នក​ និងអ្នកកំដរម្នាក់

ការចំណាយលើការស្នាក់នៅ*

ការធានាពេញសម្រាប់លោកអ្នក​ និងអ្នកកំដរម្នាក់

ការចំណាយលើការធ្វើមាតុភូមិនិវត្តន៍*

ការធានាពេញសម្រាប់លោកអ្នក​​ ក្នុងករណីទទួលមរណភាពនៅក្រៅប្រទេស

អត្ថប្រយោជន៍ប្រចាំថ្ងៃ*

១០០ ដុល្លារ​អាមេរិក ក្នុង១ថ្ងៃ សម្រាប់ការសម្រាកព្យាបាលនៅក្រៅប្រទេស រហូតដល់អតិបរមា ៦០ថ្ងៃ

អត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់ឱសថ*

៥០.០០០ ដុល្លារ​អាមេរិក ក្នុង១នាក់ និងក្នុង១ជីវិត​ សម្រាប់ឱសថដែលទិញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីត្រលប់មកពីព្យាបាលនៅក្រៅប្រទេស


* អត្ថប្រយោជន៍ទាំងនេះ​ គឺស្ថិតក្រោមកម្រិតធានាសរុបក្នុង១ឆ្នាំ និងក្នុង១ជីវិត ដូចបានចែងខាងលើ សម្រាប់អ្នកត្រូបានធានារ៉ាប់រងនីមួយៗ។

ទាញយក

សំណុំបែបបទ
កម្រងសំណួរសុខភាព

ផលិតផលដែលពាក់ព័ន្ធ